Saturday, April 27, 2019

តើយើងមានដឹងទេថា តើប្រទេសណានៅលើផែនដីមានអាកាសធាតុក្តៅជាងគេបំផុត?

ខាងក្រោមនេះឈ្មោះប្រទេសទាំង១០ ដែលមានសីតុណ្ហភាពក្តៅជាងនៅលោពិភពលោក ដែលយកចេញពីសៀវភៅឈ្មោះ “ចំណេះដឹងសកល” របស់ Heartbook ដែលបានដកស្រង់ចេញពីគេហទំព័រ​ countryranker.com។
  1. ម៉ិចស៊ីកូ (Mexico)៖ ជាប្រទេសមានកំដៅលំដាប់ទី១០ ដែលមានសីតុណ្ហភាពជាមធ្យម ៥០អង្សារនៅរដូវក្តៅ ហើយមានព្រំប្រទលជាប់ជាមួយ សហរដ្ឋអាមេរិក។ ជាទូទៅអ្នកទេសចរណ៍បានធ្វើដំណើរពីប្រទេសត្រជាក់ ទៅដើរកំសាន្តនៅប្រទេសនេះក្នុងរដូវក្តៅ ដោយខ្យល់អាកាសក្តៅ ប៉ុន្តែមានឆ្នេរសមុទ្រត្រជាក់។
  2. សូម៉ាលី (Somali)៖ ដែលមានសីតុណ្ហភាពជាមធ្យម ៥០ អង្សារនៅរដូវក្តៅ ដែលទឹកដីខ្វះភ្លៀង ហើយរាំងស្ងួតរយៈវែង។
  3. ឥណ្តា (India)៖ ប្រទេសមួយនេះបានទទួលរងអាកាសធាតុក្តៅអាក្រក់ខ្លាំងស្ទើរាល់ឆ្នាំ ដែលនៅក្នុងរដូវវស្សាប្រទេសមួយនេះទទួលបានទឹកភ្លៀងតិចតួចបំផុត ហើយរដូវរងារក៏មានរយៈពេលខ្លីបំផុត។
  4. ស៊ូដង់ (Sodan)៖ មានសីតុណ្ហភាព ៥២ អង្សា ជាប្រទេសដែលកង្វះទឹកភ្លៀង ហើយផ្ទៃដីគ្របដណ្តប់ដោយវាលខ្សាច់ភាគច្រើន។
  5. អូម៉ង់ (Oman)៖ ប្រទេសដែលមានអាកាសធាតុក្តៅបំផុតក្នុងលោក ដែលជាទឹកដីទទួលព្រះភិរុណតិចតួច ហើយសីតុណ្ហភាពក្តៅខ្លាំង ប៉ុន្តែប្រជាជនភាគច្រើនអ្នកមាន ដឹងយ៉ាងច្បាស់ពីរបៀបដោះស្រាយបញ្ហាក្តៅខ្លាំងនេះ ដោយពួកគេមានម៉ាស៊ីនត្រជាក់ទាំងក្នុងផ្ទះ ការិយាល័យ និងក្នុងរថយន្ត។
  6. អឺរ៉ង់ (Iran)៖​ ជាប្រទេសដេលមានអាកាសធាតុគួឲ្យក្លាច ពីព្រោះពេលត្រជាក់គឺត្រជាក់ខ្លាំងដល់ឆ្អឹង ហើយបើក្តៅគឺក្តៅចង់ឆេះខ្លួន ហើយរដូវរងារមានរយពេលខ្លី។
  7. អាល់ហ្ស៊េរី (Algeria)៖ ប្រទេសដែលស្ថិននៅទ្វីបអាហ្វ្រិកខាងជើងមួយនេះ ក៏ជាប្រទេសដែលក្តៅបំផុតដែរ។ ផ្ទៃដីភាគច្រើនគឺជាតំបន់វាលខ្សាច់ ដែលទូទៅត្រជាក់នៅពេលយប់ ហើយក្តៅខ្លាំងនៅពេលថ្ងៃ។ សីតុណ្ហភាពជាមធ្យមប្រមាណពី៥០ ដល់ ៥៣ អង្សា។
  8. អឺរ៉ាក់ (Iraq)៖ ប្រទេសមួយនេះមានសីតុណ្ហភាពជាមធ្យមចន្លោះពី ៤០ ទៅ ៥៤ អង្សា។ ជាធម្មតាសីតុណ្ហភាពប្រហែល ៤០ អង្សាគ្រប់ដណ្តប់ស្ទើពេញប្រទេស។
  9. អារ៉ាប់ប៊ីសាអ៊ូឌីត (Saudi Arabia)៖ ជាប្រទេសកំពូលអ្នកមាន ដែលមានទ្រព្យសម្បត្តិប្រេងដ៏សម្បូរហូរហៀរ។ ប៉ុន្តែប្រទេសនេះ ជាប់ជាប្រទេសក្តៅខ្លាំងទី២ក្នុងលោក ដោយសារផ្ទៃដីភាគច្រើនជាវាលខ្សាច់ មានកំដៅខ្លាំង និងមានសីតុណ្ហភាពប្រមាណ ៥៤ អង្សារនៅពេលថ្ងៃ។
  10. (Libya)៖ ជាប់ជាប្រទេសដែលមានអាកាសធាតុក្តៅបំផុតក្នុងលោក។ សីតុណ្ហភាពខ្ពស់បំផុតគឺ ៥៧.៨ អង្សារ។ ប្រទេសដែលកំពុងហែកហួរដោយសង្រ្គោមស៊ីវិលមួយនេះ គ្របដណ្តប់ដោយតំបន់ខ្សាច់ ដែលមានលក្ខណស្ងួត និងក្តៅខ្លាំង ដែលអាកាសធាតុក្តៅអាក្រក់អាក្រីគ្រប់រដូវគ្រប់ពេល។

No comments:

Post a Comment