នៅក្នុងការធ្វើជំនួញពិតណាស់យើងត្រូវមានគម្រោងច្បាស់លាស់ណាស់ ទើបជំនួញអាចជោគជ័យបាន នេះគឺជាគោលការណ៍ ១០ ប្រការដែលធ្វើឲ្យជីវិត និងអាជីវកម្មទទួលបានជោគជ័យ។
- ធ្វើអាជីវកម្មអ្វីក៏ដោយ ត្រូវតែមានចំណេះដឹងនៅក្នុងរឿងនោះឲ្យបានច្បាស់មុននឹងធ្វើវា
- អ្នកជំនួញ មិនត្រូវធ្វេសប្រហែសពីគោលដៅនៃអាជីវកម្មទេនោះគឺ ផលិតទំនិញ និងសេវាកម្ម កប្បីធ្វើវាឲ្យបានច្រើនឡើង និងកាត់បន្ថយការចាយវាយ
- អ្នកជំនួញត្រូវចេះរៀបចំគោលការណ៍ប្រតិបត្តិចំពោះខ្លួនឯងថាត្រូវតែសន្សំសំចៃទាំងនៅក្នុងជីវិតផ្ទាល់ខ្លួន និងការធ្វើអាជីវកម្ម គឺចូររកប្រាក់ជាមុនសិន ចំគិតពីរឿងចាយវាយ
- កុំមើលរំលងឪកាសក្នុងការពង្រីកអាជីវកម្ម ខណៈពេលជាមួយគ្នាក៏មិនត្រូវពង្រីកខ្លាំងពេកដែរ ឬខ្វះការរៀបចំគម្រោងឲ្យបានល្អ
- អ្នកជំនួញត្រូវធ្វើការដោយខ្លួនឯង កុំសង្ឃឹមថា កូនចៅនឹងធ្វើការស្មើនឹងខ្លួនឲ្យសោះ ពេលដែលប្រគល់ការងារ និងការទទួលខុសត្រូវឲ្យហើយនោះ ត្រូវតេត្រួតពិនិត្យឲ្យបានល្អិតល្អន់
- អ្នកជំនួញត្រូវភ្ងាក់រលឹកក្នុងការកែលម្អទំនិញ និងសេវាកម្មជានិច្ច ដើម្បីបន្ថែមនូវការផលិតឲ្យបានច្រើនឡើងនិងមានគុនភាពល្អប្រសើរឡើងទៀត
- អ្នកជំនួញ ត្រូវតែហ៊ានប្រថុយក្រោយពីពិចារណាបានល្អិតល្អន់ ហើយថាចាំបាច់ត្រូវតែធ្វើវា
- អ្នកជំនួញ ត្រូវតែស្វែងរកទីផ្សារថ្មីៗជានិច្ចដើម្បីលក់ទំនិញ និងសេវាកម្មឲ្យបានច្រើនឡើង
- បង្កើតការជឿទុកចិត្តដល់ទំនិញនិងសេវាកម្ម មានចិត្តទូលាយចំពោះអតិថិជន គិតពីផលប្រយោជន៍របស់គេផង
- នៅពេលដែលអាជីវកម្មបានល្អប្រសើរឡើងហើយ ចូរកុំភ្លេចទទួលខុសត្រូវចំពោះកូនឈ្នូល និងអ្នកចូលរួមទុកផង
បើអ្នកចង់បានប្រាក់លាន ចូររកមើលឪកាសនៅជុំវិញខ្លួនអ្នកសាកល្បងប្រើគោលការណ៍ទាំងនេះ ហើយកុំភ្លេចថា អ្នកត្រូវធ្វើការធ្ងន់ផង។
No comments:
Post a Comment